សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្វាយរៀង ត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។ ក្នុងឱកាសនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្ត ទុកដាក់ទ្វេរដង ក្នុងការចូលរួមគ្រប់សកម្មភាពនៅតាមមូលដ្ឋាននីមួយៗ ធ្វើឱ្យខេត្តស្វាយរៀងយើងមានការរីកចម្រើនលើគ្រប់វិស័យ និងនៅតែជាខេត្តមួយរឹងមាំជានិច្ច។…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា

(កណ្តាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាធិបតីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ ពិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដែលជាបិតា មាតាបង្កើតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, វត្ដមានលោក…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានវិសាខា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន ស.ស.យ.ក. លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ អញ្ជើញអមដំណើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…

សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ផ្ញើជូនលោក គង់ វិបុល ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ។   ជាមួយរូបភាពចំណារ និង សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ជាមួយសំណេរបានបញ្ជាក់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖   ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋដែលក្នុងនោះ…

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ អនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»

(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក បានអនុម័តការផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាមេរិកសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ របស់ប្រទេសកម្ពុជា។   កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវយ៉ាងហ្មត់ចត់អស់រយៈពេលជាងពីរឆ្នាំ រួមមានការវាយតម្លៃភាពនៃគម្រោងលើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ។ ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យានិងចូលជាស្ថាពរបាន ។   ការផ្តល់ហិរញ្ញប្បទាននេះ តំណាងឱ្យការគាំទ្រយ៉ាងសំខាន់ដល់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការទទួលស្គាល់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។…

ចិន ផ្ដល់ថវិកាជិត២លានដុល្លារដល់កម្ពុជា ក្រោមមូលនិធិមេគង្គ-ឡានឆាង ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ឆ្នាំ២០២៦ ដែលមានថវិកាសរុបប្រមាណ ១,៩៨០,០០០ដុល្លារអាមេរិក។   យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មានយើង ទទួលបាន នៅថ្ងៃដដែលនេះ បានបញ្ជាក់ថា គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង…

Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» 

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមរបស់ Dr.Tong ដែលបានបង្ហោះនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា Dr.Tong បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ក្រោមវត្តមានលោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលក្នុងជំនួបនេះ Dr Tong បានសម្តែងនូវសេចក្តីរីករាយ ត្រេកអរដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ តំណាងក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ដែលលោកគ្រូៗ សាស្រ្តាចារ្យទាំងអស់ សុទ្ធតែជាសាស្រ្តាចារ្យដែលបានផ្តល់ការអប់រំ បង្ហាត់បង្រៀនច្រើនជំនាន់ថ្នាក់វេជ្ជបណ្ឌិតជាបន្តបន្ទាប់ រួមទាំងរូបលោកផ្ទាល់ផងដែរ។   លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី បានបន្តថា…

កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស

(ភ្នំពេញ)៖ កម្ពុជា បានជ្រើសរើសរួចហើយនូវអ្នកច្បាប់អន្តរជាតិដ៏ឆ្នើម២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកច្បាប់របស់ខ្លួន សម្រាប់ការតតាំងគ្នានៅអង្គការសហប្រជាជាតិ។ នេះបើតាម ការបញ្ជាក់របស់ លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស ដល់បណ្តាញព័ត៌មានយើង។ ការបញ្ជាក់អំពីការជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិនានានៅរាជធានីភ្នំពេញសរុបចំនួន៤៧រូប កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងពន្យល់ដើម្បីកុំឱ្យមានការយល់ច្រឡំថា រាជរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល យកទៅបង្កើននៅវិស័យការពារជាតិ បន្ទាប់ពីមានការចេញផ្សាយ នូវសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ធ្វើឱ្យសារព័ត៌មានមួយចំនួន ដកស្រង់ដោយយល់ច្រឡំ។ សម្តេចបញ្ជាក់ថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យចាំបាច់ បើទោះបីប្រទេសជាតិ ជួបបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងក៏ដោយ។ សម្តេចសង្កត់ធ្ងន់ថា សម្រាប់វិស័យការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា មានថវិកាគ្រប់គ្រាន់ដើម្បីបង្កើន ដោយមិនចាំបាច់កាត់ពីវិស័យអប់រំ…