(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំ ដោយ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូល រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីស្ថានការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស…
Author: khmerangkor
កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ
(ភ្នំពេញ)៖ កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមប្រភពដដែលបានឱ្យដឹងថា ក្នុងបរិបទដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែកក់ក្តៅ និងជិតស្និទ្ធថែមទៀត និងប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ ស្របតាមស្មារតី មិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងជាបងប្អូនយូរអង្វែងរវាងកម្ពុជា និងឡាវ ដើម្បីវិបុលភាពរួម ។…
កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចដល់គោលដៅ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែល នាយករដ្ឋមន្ត្រីឡាវ អញ្ជើញចូលរួមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ…
សម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៉ីសុលីត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងយល់ថា សន្ដិភាពព្រំដែនបង្ហាញពីមិត្តភាព និងកិច្ចសហការល្អ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញការពេញចិត្តដូចគ្នាចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសុទ្ធតែបានយល់ថា សន្ដិភាពព្រំដែន គឺពិតឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហការល្អយ៉ាងពិតប្រាកដ។ ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានដឹកនាំកិច្ចប្រជុំកំពូលលើកទី១៦ រវាង គណបក្សប្រជាជនកម្ពុជា…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតមួយច្បាប់ជូន ប្រធានាធិបតីបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្ញើលិខិតមួយច្បាប់ជូន លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ បើតាមការប្រកាសរបស់ក្រសួងការបរទេស, នៅក្នុងលិខិតនេះ សម្តេចធិបតី បានសម្តែងនូវអំណរគុណយ៉ាងស្មោះរបស់កម្ពុជាចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជា ចំពោះការចូលរួមប្រកបដោយស្ថាបនារបស់ប្រទេសបារាំងក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មីរយៈពេលពីរថ្ងៃ។ ពិធីបើកសន្និបាត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ហើយបិទនៅរសៀលថ្ងៃទី៥ ខែកុម្ភៈនេះ៕
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជនខ្មែរនៅជប៉ុន ដែលតែងរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ទៀត ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ លោក ឈិន សុធា យុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលតែងតែរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់នោះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ជួបសម្តែងការគួរសម។ លោក ឈិន សុធា ជាយុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលធ្លាប់បានរិះគន់ខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ឈិន សុធា បានបង្ហោះរូបភាពចំនួន៣សន្លឹក ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋាននាទីក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក…
ជាប្រទេសកាន់ព្រះពុទ្ធសាសនាដូចកម្ពុជា តែយោធាថៃ ប្រើប្រាស់គ្រាប់បែក MK82 និងសព្វាវុធធុនធ្ងន់កម្ទេចវត្តប្រាសាទតាមាន់សែនជ័យរបស់កម្ពុជា ដើម្បីបំពេញមហិច្ឆតាឈ្លានពាន
(ឧត្តរមានជ័យ)៖ យោធាថៃ ជាជាតិសាសន៍កាន់ព្រះពុទ្ធសាសនាដូចកម្ពុជា ប៉ុន្តែមានចិត្តសាហាវព្រៃផ្សៃ បានបាញ់យន្តហោះទម្លាក់គ្រាប់ប្រភេទ MK82 និងកាំភ្លើងធំកម្ទេចទីអារាម ព្រះពុទ្ធបដិមា និងទីសក្ការៈបូជានានា នៅវត្តប្រាសាទតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពោលគឺនៅជាប់នឹងជើងភ្នំដងរែកជាទីកន្លែងគោរពបូជា និងប្រណិប័តន៍ធម៌យ៉ាងខ្ជាប់ខ្ជួនរបស់ ប្រជាពុទ្ធបរិស័ទនៅក្នុងតំបន់នោះ។ ការបាញ់កម្ទេចទីអារាម និងសម្លាប់តាអាចារ្យប្រកបដោយភាពព្រៃផ្សៃពីសំណាក់យោធាថៃ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដែលយោធាឈ្លានពានថៃ បើកការបាញ់ប្រហារ និងបញ្ឆេះសង្គ្រាមជាមួយកម្ពុជា លើកទី១ និងបន្តបើកការបាញ់កម្ទេចទីអារាមនេះបន្ថែមទៀត នៅគ្រាដែលយោធាថៃ បើកការឈ្លានពានលើកទី កាលពីកំឡុងខែធ្នូ ឆ្នាំ២០២៥…
ចៅក្រមជាន់ខ្ពស់របស់អាម៉េរិក៖ ប្រធានាធិបតី ដូ ណាល់ត្រាំ និងប្រជាជនអាម៉េរិក បង្ហាញការគាំទ្រពេញទំហឹងចំពោះរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់យកជម្រើសអត់ធ្មត់ និងការប្តេជ្ញាចិត្តឥតងាករេដោះស្រាយជម្លោះដោយសន្តិវិធីនិងផ្អែកលើច្បាប់ ជាមួយភាគីថៃ
(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក នៅសាលសវនការរបស់ គ.ស.ម.ក.។ បន្ទាប់ពីសម្ដែងនូវកិច្ចស្វាគមន៍ ទេសរដ្ឋមន្ត្រី បានជម្រាបអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយគូសបញ្ជាក់ថា កម្ពុជាតែងតែគោរព និងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។…
កម្ពុជា-កូរ៉េ ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ
(ភ្នំពេញ)៖ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ (សា.កូរ៉េ) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ។ នាឱកាសជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក គឹម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ លោក…