ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញគោលការណ៍ឲ្យតែត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង តែចាប់ផាកពិន័យ និងច្បាប់ល្បឿន ត្រូវផ្អាកជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មានយើង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ជាគោលការណ៍របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺឲ្យត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅពេលយប់ ដែលនៅតែបន្តអនុវត្តធម្មតា។   ដោយឡែកចំពោះការអនុវត្ដច្បាប់ចរាចរណ៍ ទាំងផ្លូវលំ និងផ្លូវជាតិលើការផាកពិន័យ រួមទាំងការច្បាប់ហួសល្បឿនកំណត់ឲ្យផ្អាកជាបណ្តោះអាសន្ន ហើយបើសិនជាមានសមត្ថកិច្ចរូបណាចាប់ផាកពិន័យនោះ គឺខុសពីគោលការណ៍ ណែនាំរបស់អភិសន្តិបណ្ឌិត ស សុខា។ នេះជាការបញ្ជាក់បន្ថែម…

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ការប្រើផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផល កើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ» 

(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។   សម្តេចបានសង្កេតឃើញថា បច្ចុប្បន្ននេះនិន្នាការគាំទ្រផលិតផលខ្មែរបានកើនឡើង ហើយថា ការប្រើផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ។   តាមរយៈសារលិខិតសម្តេចបានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន យើងឃើញថា…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនា «ភូមិមួយផលិតផលមួយ» និងពាវនាវបន្តគាំទ្រផលិតផលខ្មែរ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!» 

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។   សម្តេចបន្ថែមថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល…

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាល បន្តកែទម្រង់រដ្ឋបាលឲ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីបើកវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល។   វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា និងសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។  …

នគរបាលចុះទៅគ្រប់ទីផ្សារធំៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីណែនាំគ្រប់អាជីវករ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់កាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬ គ្រឿងផ្ទុះផ្សេងៗ

(ភ្នំពេញ)៖ អនុវត្តន៍តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះទៅគ្រប់ទីផ្សារធំៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីណែនាំគ្រប់អាជីវករ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់កាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬ គ្រឿងផ្ទុះផ្សេងៗ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា…

ស្នងការនគរបាលរាជធានីភ្នំពេញ មានចំណាត់ការលើស្រ្តីគ្រូទាយ «ម៉ែរក្សា» ក្រោយនិយាយតាមបណ្តាញសង្គមប៉ះពាល់ដល់កិត្តិយសនគរបាលជាតិ និងចង់បង្ហាញថាមានលុយចង់ចាប់នរណាក៏បាន 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ស្រ្តីគ្រូទាយ «ម៉ែរក្សា» បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយគាត់បាននិយាយតាមបណ្តាញសង្គម ដោយសំដៅថា គាត់មានលុយ គាត់មានខ្សែនគរបាល គាត់អាចឲ្យនគរបាលទៅចាប់នរណាក៏បាន ដែលមានជម្លោះជាមួយគាត់។   សម្រាប់ចូលទៅបំភ្លឺលើកទី២នេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ពីចំណាត់ការតាមច្បាប់ចំពោះស្រ្តីម្នាក់នេះ ក្រោយអប់រំម្តងរួចមកហើយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។   ស្រ្តីរូបនេះនៅតាមបណ្តាញ TikTok បានព្រមានអ្នកដែលរិះគាត់ដោយប្រើពាក្យសម្តីចង់សំដៅលើអំណាចទឹកលុយដែលអាចសូកនគរបាល ដើម្បីឲ្យនគរបាលទៅចាប់នរណាក៏បាន បើសិនគាត់ចង់ឲ្យចាប់ (ធ្វើស៊ី)។…

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ករណី ចេន ហ្សី, ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងជាផលនៃការសម្អាតប្រាក់ នឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ 

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ករណីលោក ចេន ហ្សី, ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងជាផលនៃការសម្អាតប្រាក់នឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។   ការបញ្ជាក់នេះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ រៀបចំសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌។   ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការបញ្ជូនអតីតឧកញ៉ា…

កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះលើកដំបូងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦, នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការពារសន្ដិសុខ សុវត្ថិភាព និងសង្គ្រោះ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំដ៏ធំមួយនេះ។   ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកនាយកដ្ឋានអង្គរក្ស បានធ្វើបទបង្ហាញអំពីផែនការសកម្មភាព នៃការប្រើប្រាស់កម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈបច្ចេកទេស ដែលបម្រើឲ្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវកំពូលៗជាតិ…

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ជំហរកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ហើយកម្ពុជានៅតែរក្សាការដោះស្រាយបញ្ហាដោយសន្តិវិធី

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯករដ្ឋទូតសឹង្ហបុរីថា ជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពរយៈពេលយូរអង្វែង ហើយកម្ពុជានៅតែរក្សាការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីរបស់សឹង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង។ សម្ដេចក៏បានអរគុណសឹង្ហបុរី ដែលចូលរួមចំណែក ជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃផងដែរ។…