សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports

(បារាំង)៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ជួបសម្តែងការគួរសម និងពិភាក្សាការងារ។   ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗជាច្រើនទៀត។  …

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ» ឆ្នាំ២០២៦

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ » ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា» នៅសាលសន្និសីទចតុម្មុខ។   នៅក្នុងពិធីនេះដែរមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់…

សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិ ជួយផ្សព្វផ្សាយពីកម្ពុជា ដល់អ្នកវិនិយោគតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជា នៅក្នុងប្រទេសតួកគី មានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជា ដល់អ្នកវិនិយោគតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។   ការស្នើនេះ បានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា បន្ទាប់ពីលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។  …

ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននឹងកំពុងជំរុញ «ភាពស្អាត» នៅកម្ពុជា

(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងកោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននឹងកំពុងជំរុញសកម្មភាពដើម្បី «ភាពស្អាត» នៅកម្ពុជា។   ការកោតសរសើរបែបនេះ របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលធុងដាក់សំរាមរបស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តព្រៃវែង ចំនួន ៥២៩៧ធុង ដើម្បីចែកជូនទៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាពតាមមូលដ្ឋាន ដែលបានប្រព្រឹត្តទៅ នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Min Aung Hlaing ដែលទើបជាប់បោះឆ្នោតជាប្រធានាធិបតីមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ លោក Min Aung Hlaing ដែលទើបត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ា។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសាទាំងស្រុងថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវ ការអបអរសាទរយ៉ាងស្មោះសរជូនចំពោះ ឯកឧត្តម ដែលត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។  …

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបជាប់ឆ្នោតសាជាថ្មី ជាប្រធានរដ្ឋសភាវៀតណាម 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយក្នុងការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ ការជាប់…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក To Lam ដែលទើបជាប់ឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋវៀតណាម 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរជូន លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។  …

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក U Aung Lin Dwe ដែលទើបជាប់ឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ និងជូនពរជូនលោក U Aung Lin Dwe ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរជូនដល់ឯកឧត្តមក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។   ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ព្រឹទ្ធសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ…

អភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅចាប់ពីថ្នាក់កុមារតូច!

(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានព្រៃវែង បានទទូច និងអំពាវនាវអាណាព្យាបាលគ្រប់រូបដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។   ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី សសុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង…

ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តរត់ និងបុកសមត្ថកិច្ច២នាក់រងរបួស នៅស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចសម្រេចផ្ទុះអាវុធ៣គ្រាប់ ដើម្បីបញ្ឈប់រថយន្ដបង្ក និងឃាត់ខ្លួនអ្នកបើកបរ

(កំពង់ចាម)៖ ករណីសមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ គឺដើម្បីបញ្ឈប់រថយន្ដមួយគ្រឿង ដែលបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចពីកន្លែងកើតហេតុ និងរត់គេចពីការដេញតាមឃាត់ពីកម្លាំងសមត្ថកិច្ចជំនាញ។   លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រថយន្តបង្កម៉ាក Toyota Alpard ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី (បុករថយន្តចំនួន២គ្រឿងនៅលើដងផ្លូវ) នៅចំណុចភូមិអំពិលជួរ ឃុំតាអុង…