ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា» នៅទីស្តីការក្រសួង។   ការចុះហត្ថលេខានេះ ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា

(ភ្នំពេញ)៖ ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ និងជួយសម្រាលការលំបាកចំពោះយោធិន ដែលមានជំងឺ នៅរសៀលថ្ងៃច័ន្ទ ទី២០ ខែមេសាឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនយោធិនមានជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងរាជធានីភ្នំពេញ។   ទឹកចិត្តអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី ចំពោះសុខទុក្ខនៃយោធិននិងក្រុមគ្រួសារ…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំគ្នាទៅសួរ សុខទុក្ខលោក ព្រំ នរ៉ាវុធ ជាអតីតមិត្តរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរឆ្នាំមកហើយ ជាចុងក្រោយនេះដោយស្ថានភាពជំងឺមានដំបៅជើង ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្រេចឱ្យធ្វើការកាត់ជើងខាងស្តាំដែលមានអំបៅនោះចេញកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ។   ជាក់ស្តែងដោយមើលឃើញលោក ព្រំ…

រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា-ចិន នឹងមានជំនួបជាមួយគ្នា នៅល្ងាចថ្ងៃទី២២ ខែមេសា ដោយពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) នឹងមានជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅល្ងាចថ្ងៃទី២២ ខែមេសា ខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា…

រដ្ឋមន្រ្តីក្រសួងរ៉ែ បង្ហាញពីលក្ខណៈពិសេសនៃទំនប់វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដែលជាអាគុយធម្មជាតិដំបូងគេនៅកម្ពុជា 

  (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានបង្ហាញពីលក្ខណៈពិសេសនៃដំណើរការផលិតនិងស្តុកថាមពលអគ្គិសនី ដែលដំណើរការដោយទំនប់វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដែលប្រៀបដូចជាអាគុយធម្មជាតិដំបូងគេនៅកម្ពុជា។   បើតាមលោករដ្ឋមន្រ្តីបានឲ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ជាប្រវត្តិសាស្រ្ត និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតងរបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពលជាតិ។ ដោយបច្ចុប្បន្នកម្ពុជា មានប្រភពថាមពលបៃតងចំនួន៦៣.២% នៃថាមពលជាតិសរុប ហើយប្រភពថាមពលចម្បងគឺ វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។   ជាការកត់សម្គាល់គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ មានអនុភាព ១,០០០មេហ្គាវ៉ាត់ បានបោះទុនវិនិយោគដោយក្រុមហ៊ុន…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ថ្វាយប្រគេនទេយ្យវត្ថុ រួមទាំងបច្ច័យ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់១០២ យាងចូល ១០៣ព្រះវស្សា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ថ្វាយប្រគេនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ…

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។   កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើនៅនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិក ព្រមទាំងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ជាសមាជិក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។  …

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អាជ្ញាធររាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណ:បញ្ឋាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន។ នេះបើតាមសារ ដែលសម្តេចបវរធិបតី សរសេរនៅលើបណ្តាញសង្គម។   ក្នុងរយៈពេល៧ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២៦ ពលរដ្ឋ និងអ្នកទេសចរប្រមាណ១៧ម៉ឺននាក់ បានទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន បន្ទាប់ពីទីតាំងនេះបានប្រែក្លាយទៅជាទីតាំងសួនសាធារណ:សម្រាប់មហាជនចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែសាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់, ការវះកាត់រួចរាល់ ព្រះអង្គបានដឹងព្រះកាយវិញហើយ 

(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។   សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមហ្វេសប៊ុកថា ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ពេលនេះព្រះករុណា ព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។   សម្តេចតេជោ បានបន្ថែមថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គសូមអរព្រះគុណ…

កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ 

(ភ្នំពេញ)៖ កម្ពុជា និងកាណាដា បានប្រកាសប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីទាញនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។   ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។   ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតកាណាដា បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។…