(ភ្នំពេញ)៖ លោកស្រី Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។ លោកស្រីបានឲ្យដឹងបែបនេះ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួប និងប្រគល់សារតាំង។ នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងឱកាសនោះ លោកស្រីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែម ទាំងនៅក្នុងក្របខណ្ឌនយោបាយ ជាពិសេស…
Author: khmerangkor
អភិបាលខេត្តកណ្តាល ជំរុញកម្លាំងសមត្ថកិច្ច ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams, បើមានត្រូវបោសសំអាតឲ្យអស់ពីមូលដ្ឋាន
(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានជំរុញកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams ហើយបើរកឃើញត្រូវបោសសំអាតឲ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។ ចំពោះវត្ថុតាងនានាដែលបានរកឃើញ ត្រូវរក្សាទុកឲ្យបានល្អ ដើម្បីបញ្ជូនទៅតុលាការធ្វើការចាត់ចែងទៅតាមនីតិវិធីច្បាប់។ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក គួច ចំរើន ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានបទល្មើស Online Scams ក្នុងមូលដ្ឋានខេត្តកណ្តាល។ អភិបាលខេត្តកណ្តាល…
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវកងទ័ពទប់ស្កាត់ព័ត៌មានមិនពិតបំបាក់ទឹកចិត្តកងទ័ព និងព័ត៌មានចល័តកម្លាំងទ័ពតាមបណ្តាញសង្គម
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានណែនាំដល់កងទ័ពត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានដែលបង្កើតឡើងដោយ AI ព័ត៌មានបំបាក់ទឹកចិត្តកងទ័ព និងព័ត៌មានចល័តកម្លាំងទ័ព តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមរួមមាន៖ Youtube,Facebook Tik Tok, Telegram ជាដើម ពីព្រោះក្រុមប្រឆាំងប្រើប្រាស់ដើម្បីបំផ្លាញសន្តិសុខកម្ពុជា ខណៈភាគីថៃ តែងតែតាមដានរាល់សកម្មភាពរបស់កងទ័ពយើងជានិច្ច និងយកព័ត៌មានទាំងនោះមកវាយប្រហារយើងវិញ។ ការណែនាំបែបនេះរបស់នាយឧត្តមសេនីយ៍ ជៀង អំ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយផែនការណែនាំ ស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ និងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១…
អគ្គស្នងការដ្ឋាននគរបាលជាតិ បើកវគ្គបំប៉ននីតិវិធី «សួរចម្លើយ» របស់នគរបាលទេសចរណ៍ និងណែនាំឲ្យមន្រ្តីនគរបាលយកចិត្តទុកដាក់សិក្សា
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញ «នីតិវិធីសួរចម្លើយ» ជូនដល់មន្ត្រីនគរបាលទេសចរណ៍ ចំណុះនាយកដ្ឋាននគរបាលទេសចរណ៍ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ពិធីនេះ ធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយ…
នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថារំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨.៥%ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក ដែលជាលទ្ធផលផ្ទាល់កើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងផ្លាស់ប្តូរពីផលិតកម្មថ្លៃដើមទាប ទៅជាមជ្ឈមណ្ឌលផលិតកម្មបៃតងរបស់អាស៊ាន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ថា កម្ពុជា បាននិងកំពុងអភិវឌ្ឍ លើសពីផលិតកម្មដែលមានថ្លៃដើមទាប ឆ្ពោះទៅរកការប្រែក្លាយជា មជ្ឈមណ្ឌលផលិតកម្មបៃតងរបស់អាស៊ាន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេលពីរថ្ងៃក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។ សម្តេចមហាបវរធិបតី ហ៊ុន…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បន្ដដំណើរការលើគន្លងរីកចម្រើនទៅមុខជាលំដាប់ និងលើសពីសេណារីយ៉ូធម្មតា ដើម្បីប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ លើពិភពលោកឆ្នាំ២០៤៥
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះអាស៊ាននៅតែបន្ដដំណើរការលើគន្លងរីកចម្រើនទៅមុខជាលំដាប់ និងលើសពីសេណារីយ៉ូតាមទម្លាប់ធម្មតា (Business as Usual) ដើម្បីសម្រេចគោលដៅប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅលើពិភពលោកត្រឹមឆ្នាំ២០៤៥ បើទោះបីកំពុងជួបប្រទះសម្ពាធផ្នែកប្រជាសាស្ដ្រ និងការថមថយនៃផលិតភាពយ៉ាងណាក្ដី។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាស៊ានបានប្រែក្លាយជាក្បាលម៉ាស៊ីននៃតម្រូវការសកល ដោយតំបន់អាស៊ានបូកបី ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើន៤% ដែលលើសពីអត្រាកំណើនសកលក្នុងរង្វង់៣.៣% ក្នុងឆ្នាំ២០២៦នេះ។…
លោក ហ៊ុន ម៉ានី និងលោក ស សុខា អំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម, គាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ស សុខា អនុប្រធាន ស.ស.យ.ក. និងជាក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ។ ការអំពាវនាវបែបនេះរបស់លោកទាំងពីរបានធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួម…