(សេអ៊ូល)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបប្រជុំ និងពិភាក្សាការងារជាមួយលោក Yoo Jae Seong អគ្គស្នងការស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ នៅទីបញ្ជាការទីភ្នាក់ងារនគរបាលជាតិកូរ៉េ ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្ថែម លើលទ្ធផលកិច្ចសហប្រតិបត្តិការ ដែលនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ សម្រេចបានតាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ។ ទន្ទឹមនោះ ភាគីទាំងពីរក៏បានឯកភាព…
Author: khmerangkor
ចិន នឹងបន្តគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ភាគីចិន បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ គួររំលឹកថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដ៏សំខាន់ប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ ដែលមានគោលដៅតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គទៅកាន់សមុទ្រខេត្តកែប។ គម្រោងនេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ប្រវែង ២១ គីឡូម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី៥…
ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិ បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។ គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។…
ក្រសួងព័ត៌មាន នឹងដាក់ឱ្យដំណើរការគេហទំព័រមន្ទីរព័ត៌មាន រាជធានី-ខេត្តទូទាំង ២៥ ដើម្បីជំរុញទិន្នន័យឌីជីថល
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បាននឹងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតគេហទំព័រផ្លូវការនៅទូទាំងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ក្នុងគោលបំណងពង្រឹងប្រព័ន្ធទិន្នន័យឌីជីថល កែលម្អការទំនាក់ទំនងសាធារណៈ និងទប់ទល់នឹងរឿងរ៉ាវអវិជ្ជមានអំពីកម្ពុជាតាមរយៈប្រព័ន្ធអ៉ីនធឺណិត។ ថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើបទបង្ហាញស្តីពីការអភិវឌ្ឍគេហទំព័រសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកសាងវត្តមានទិន្នន័យជាតិដ៏រឹងមាំនៅក្នុងវិស័យឌីជីថល។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងចំណោមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស មានតែមួយចំនួនតូចប៉ុណ្ណោះដែលកំពុងដំណើរការគេហទំព័រផ្លូវការ ដែលបង្ហាញពីគម្លាតដ៏សំខាន់មួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការគ្រប់គ្រងទិន្នន័យ។ ដូច្នេះ មន្ទីរព័ត៌មានទាំងអស់ត្រូវតែបង្កើតគេហទំព័រដើម្បីបង្កើតទិន្នន័យនៅលើវេទិកាឌីជីថល ព្រោះគេហទំព័របម្រើជាឃ្លាំងទិន្នន័យសំខាន់ៗសម្រាប់ព័ត៌មានផ្លូវការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព និងភាពងាយស្រួលនៃការផ្ទុកទិន្នន័យ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា…
អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងតូក្យូ ចូលរួមពិភាក្សាលេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ «អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលេីភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ»
(តូក្យូ-ជប៉ុន)៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដេីម្បីពិភាក្សាលេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ «អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលេីភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ» ដែលកម្មវិធីនេះ ដឹកនាំកិច្ចពិភាក្សា ដោយលោកស្រី យូរីកូ កូអុីកេ អភិបាលក្រុងតូក្យូ។ ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស…
អនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិ បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។ កម្ពុជាសូមសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា…
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសកែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» ឡើងវិញ និងបានសរសើរ លោក ប៊ុន សំបូរ ដែលបកស្រាយបទចម្រៀង ដែលសម្តេចតែងនិពន្ធ ក្រោមចំណងជើងថា «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពេលសម្តេចទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ។ សម្តេចតេជោ ហ៊ុន សែន…
កម្ពុជា-ព្រុយណេ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាបានប្រយោជន៍រួមក្នុងតំបន់ទាំងពីរ
(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។ ប្រទេសសមាជិកអាស៊ាន និងប្រទេសជាសមាជិកអឺរ៉ុប បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាបានប្រយោជន៍រួម និងជំរុញការបន្តរីកចម្រើននៅក្នុងតំបន់ទាំងពីរ៕
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
(កំពង់ស្ពឺ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសទទួលស្គាល់ និងកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការពង្រឹងសមត្ថភាព និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្ត គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសមភាពយេនឌ័រ និងកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម។ សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តល់អាទិភាពខ្ពស់លើការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា…
អ្នកម្តាយកាកបាទក្រហមកម្ពុជា ផ្ដល់អំណោយមនុស្សធម៌លើកទី១៣ និងរៀបចំអាហារសម្រន់ជូនយុវនារី-កុមារី នៅអង្គការអាហ្វេស៊ីបកម្ពុជា
(ភ្នំពេញ)៖ ក្រោមម្លប់ដ៏ត្រជាក់នៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយមេត្តាធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌លើកទី១៣ ព្រមទាំងរៀបចំអាហារសម្រន់ជូនដល់យុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា។ ក្នុងឱកាសដ៏សែនកក់ក្ដៅនោះ ក្មួយៗបានចូលរួមច្រៀងរាំ និងលេងល្បែងកម្សាន្តយ៉ាងសប្បាយរីករាយ។ តំណាងយុវនារីដែលជានិស្សិតឆ្នាំទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និង…