(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
Author: khmerangkor
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ តាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងមានការវិវឌ្ឍរីកចម្រើនល្អ និងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ
(ភ្នំពេញ)៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធាន គ.ហ.ស. និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និងបណ្តាតំណាងដៃគូអភិវឌ្ឍ សរុបប្រមាណ ៥០០រូប។ …
ជប៉ុន ផ្ដល់ជំនួយ ២៣លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, នៅក្នុងលិខិតប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោងខាងលើ ដែលបានចុះហត្ថលេខាលើកដំបូងកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នឹងកើនពី ៣.៤២១ លានយ៉េន (ប្រមាណ…
លោកឧត្តមសេនីយ៍ត្រី សេន សុភាព អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ត្រូវតែងតាំងជា ប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ជំនួសលោកឧត្តមសេនីយ៍ឯក សៀង សេន
(ភ្នំពេញ)៖ តាមការគ្រោងទុក នៅវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងប្រធាននាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្មថ្មី។ តាមសេចក្តីសម្រេច និងតាមការបញ្ជាក់របស់មន្រ្តីនគរបាលជាន់ខ្ពស់ ដែលបណ្តាញព័ត៌មានយើង ទទួលបាន, លោកឧត្តមសេនីយ៍ត្រី សេន សុភាព អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នឹងត្រូវបានចូលកាន់តំណែង ជាប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ជំនួសលោកឧត្តមសេនីយ៍ឯក សៀង សេន ដែលទទួលភារកិច្ចថ្មី។ លោកឧត្តមសេនីយ៍ត្រី សេន…
គម្រោងសាងសង់របងព្រំដែនរបស់ភាគីថៃ ចន្លោះបង្គោលលេខ 52-59 ត្រូវបានបំភ្លឺ
(បាត់ដំបង)៖ ប្រភពព័ត៌មានច្បាស់ការមួយ បានផ្តល់សេចក្ដីបំភ្លឺជាសាធារណៈ ជុំវិញគម្រោងដែលត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយភាគីថៃ ដើម្បីសាងសង់របងព្រំដែន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 ស្ថិតក្នុង ភូមិសាស្ត្រឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ យោងតាមប្រភពដែលអាចទុកចិត្តបាន ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃបានធ្វើលិខិតជូនដំណឹងមកភាគី កម្ពុជា អំពីគម្រោងសាងសង់របងគ្រប់គ្រងការឆ្លងព្រំដែននិងផ្លូវព្រំដែននៅក្នុងទឹកដីថៃ ចន្លោះបង្គោល…
កម្ពុជា-អូស្ត្រាលី បន្តពិភាក្សាគ្នាស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍជំនាញនៅកម្ពុជា
(ភ្នំពេញ)៖ បន្ទាប់ពីបានខិតខំរួមគ្នាសម្រេចបាននូវការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE Cambodia) ជាលើកដំបូង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីលើការអភិវឌ្ឍជំនាញនៅកម្ពុជាកាលពីម្សិលមិញរួចមក, នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោកស្រី សារ៉ន ប៊ូរ៉ូ (Sharan Burrow) ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថាន…
ធនាគារពិភពលោកបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ ផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិដល់កម្ពុជា
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ក្នុងដំណើរបេសកកម្មរបស់ឯកឧត្តមនៅប្រទេសកម្ពុជា។ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលធនាគារពិភពលោកតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា និងបញ្ហាប្រឈមសំខាន់ៗ…
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី សម្ពោធរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់អ៊ែដ្យាយល៍ ស្វេតថឺ (ខេមបូឌា) Agile Sweater (Cambodia) នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាកិច្ចចាប់ផ្ដើម លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ…
ក្រសួងការពារជាតិ បើកវគ្គបំប៉នពង្រឹងការអនុវត្ត លក្ខន្តិកៈចំពោះយោធិន និងរំហាត់របៀប នៃកងយុទ្ធពលខេមរភូមិន្ទ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គបំប៉នស្ដីពីការពង្រឹងអនុវត្ត លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងរំហាត់របៀបនៃកងយុទ្ធពលខេមរភូមិន្ទ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោកឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារដឹកនាំជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ក្នុងតាងនាមលោកឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រា រដ្ឋលេខាធិការ…
ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាង២ខែ ដើមឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលសង្ខេប នៃប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) រយៈពេលជាង២ខែ ដើមឆ្នាំ២០២៦នេះ។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបចំនួន៩៨កន្លែង នៅភូមិសាស្ដ្រ រាជធានីភ្នំពេញ ចំនួន៦៨កន្លែង, ខេត្តកំពត ចំនួន៨កន្លែង, ខេត្តស្វាយរៀង…