សហជីពនៅកម្ពុជា គាំទ្ររដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់ បងប្អូនកម្មករនិយោជិត

(ភ្នំពេញ)៖ សហជីពគ្រប់និន្នាការបង្ហាញការពេញចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលដល់បងប្អូន កម្មករនិយោជិតតាមរយៈការសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ន២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។   សហជីពនៅកម្ពុជា បានមើលឃើញថា ទាំងភាគីរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីនិយោជកសុទ្ធតែបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការឆ្លើយតបចំពោះស្ថានការប្រេងឡើងថ្លៃនេះ ជាពិសេស ក្នុងស្ថានភាពនេះភាគីនិយោជកបានរួមចំណែកបន្ថែមការចំណាយរបស់ខ្លួនទាំងដែលខ្លួនក៏កំពុងតែរងផលប៉ះពាល់ដូចគ្នាដែរ៕

ប្រមុខការទូតកម្ពុជា ធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនមន្រ្តីការទូតជាន់ខ្ពស់ឥណ្ឌា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។   ផ្អែកលើទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់…

រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់

(សៀមរាប)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណា ឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាសុខាភិបាល មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាព ដោយការទទួលខុសត្រូវមានទំនុកចិត្តពីប្រជាពលរដ្ឋ និងត្រូវគិតគូរពីការពង្រីក និងពង្រឹងគុណភាពសេវា ព្រមទាំងការងារគ្រប់គ្រងអង្គភាព។   ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ សុខាភិបាលប្រចាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល ខេត្តសៀមរាប…

ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៨ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ

(តាកែវ)៖ ខេត្តតាកែវមានឱកាសការងារជាង ៨ពាន់កន្លែង សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋជាពិសេស អតីតពលករត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ។   តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តតាកែវ មានឱកាសការងារចំនួន ៨,០៨៣កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។   ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករដែលត្រឡប់មកកម្ពុជាវិញ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។   ជាមួយគ្នានេះ…

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារកសាងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី នៅស្រុកសំរោងទង

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ចើញចុះត្រួតពិនិត្យការងារកសាងទី បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ (ថ្មី) ស្ថិតនៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង។   នាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់លើកងកម្លាំងទាំងអស់ ដោយបានណែនាំឲ្យប្រធានអង្គភាពរៀបចំទីបញ្ជាការកងរាជអាវុធហត្ថឲ្យបានសមរម្យ ដើម្បីមានកន្លែងធ្វើការត្រឹមត្រូវ ចូលរួមចំណែកអនុវត្តបទបញ្ជា យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និងបង្ក្រាបបទល្មើសនានា។   នាយឧត្តមសេនីយ៍ សៅ សុខា…

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងភរិយា បន្ដឧបត្ថម្ភអង្ករ ទឹកសុទ្ធ និងសម្ភារប្រើប្រាស់ ជូនដល់ជូនភៀសសឹកមករស់នៅខេត្តសៀមរាប

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្រី លីម ដារ៉ែន ព្រមទាំងក្រុមការងារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ដឧបត្ថម្ភអង្ករ ទឹកសុទ្ធ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនដល់ជនភៀសសឹកមករស់នៅក្នុងភូមិសាស្ដ្រខេត្តសៀមរាប ឲ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។   សូមជម្រាបថា ជានិច្ចកាលលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកស្រី លីម ដារ៉ែន ជួនណារិន្ទ តែងតែឧបត្ថម្ភទាំងគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្ដបន្ទាប់ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងប្រកៀកស្នាគ្នាយ៉ាងរឹងមាំ ការពារបូរណភាពទឹក…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខនាយក្រិន និងចាត់ចែងឱ្យកូនៗបានចូលរៀនវិញ 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញសួរសុខទុក្ខនាយក្រិនដែលកំពុងសម្រាកព្យាបាលរលាកស្រោមខួរនៅមន្ទីរពេទ្យកាលម៉ែត។   សម្តេចតេជោ បានចាត់ទុកការដែលនាយក្រិនកំពុង ហើយឪពុកមរណភាព ដែលមិនហ៊ានឲ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។   ក្នុងឱកាសនោះសម្តេចតេជោ កោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិន ជាពិសេសស្រីនិចហៅប្រិមប្រិយ និងប្អូនដែលបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។   សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានប្រគល់ការងារឲ្យប្រិមប្រិយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបង ឱ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។  …

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនគ្រូបង្រៀន សិស្សានុសិស្ស និងអាណាព្យាបាលក្នុងខេត្តបាត់ដំបង

(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឲ្យក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល សរុបចំនួន ៣៣៩០នាក់នៅក្នុងខេត្តបាត់ដំបង។   ពិធីសំណេះសំណាល និងពិនិត្យព្យាបាលនេះធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ នៅបរិវេណសាលាបឋមសិក្សារំចេក៣ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក ពេជ សោភ័ន…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួង ស្ថាប័ន បន្ថយការប្រជុំដោយផ្ទាល់ និងប្ដូរមកប្រជុំតាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេង

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់គ្រប់បណ្ដាក្រសួង ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការប្រជុំដោយផ្ទាល់ និងត្រូវប្ដូរមកប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេង និងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈចំពោះមធ្យោបាយធ្វើដំណើរ លើកលែងករណីចាំបាច់។ ក្នុងសារាចរស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំសល់ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឲ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឲ្យមានការសម្រួលចរាចរណ៍ឲ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឲ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។ បើតាមសម្ដេចមហាបវរធិបតី…

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញប្រារព្ធពិធីក្រុងពាលីដើម្បីរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅវត្តភ្នំ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។   ក្នុងពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ មានការចូលរួមពីលោក លោកស្រី ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូបផងដែរ។   គោលបំណងសំខាន់នៃការរៀបចំពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង…