(ភ្នំពេញ)៖ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៣៣ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណី ដែលមានជនសង្ស័យចំនួនទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ លោក យុិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានរាយការណ៍ថា នៅថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធអំពើបំផ្លាញ…
Author: khmerangkor
រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី
(ភ្នំពេញ)៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ (CIFF) បានត្រឡប់មកវិញនៅថ្ងៃទី២៤ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦ ដែលបញ្ជាក់ជាថ្មីពីកិត្យានុភាពរបស់ខ្លួន ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិដ៏ធំបំផុតប្រចាំកម្ពុជា។ កម្មវិធីឆ្នាំនេះប្រមូលផ្តុំភាពយន្តចំនួន ១៥០រឿងមកពី៤០ប្រទេស ក្នុងនោះមានភាពយន្ត កម្ពុជាប្រមាណ ៦០រឿង ជាមួយនឹងកម្មវិធីដ៏សំបូរបែប ដែលមានទាំងភាពយន្តប្រឌិត ភាពយន្តឯកសារ ភាពយន្តខ្លី គំនូរជីវចល និងព្រឹត្តិការណ៍ពិសេសៗជាច្រើន។ ក្នុងរយៈពេល ៦ថ្ងៃនេះ CIFF នឹងផ្តល់ជូនការចាក់បញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង ១៥០ ដោយឥតគិតថ្លៃ…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មាន មកចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញ និងលើកកម្ពស់វិស័យព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំតទល់គ្នារវាងក្រសួងព័ត៌មាន និងគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស…
ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី
(ភ្នំពេញ)៖ កិច្ចប្រជុំតទល់គ្នារវាងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺអង្គប្រជុំក៏បានឯកភាពថា ការពង្រឹងក្របខណ្ឌច្បាប់ទាំងនេះ គឺមានសារៈសំខាន់ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ សុចរិតភាព និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី។ កិច្ចប្រជុំតទល់គ្នារវាងក្រសួងព័ត៌មាន និងគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។…
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក
(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្មើនឹង៤,០០៤បណ្ណ។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះធ្វេីឡើង ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រារព្ធធ្វើឡើងនៅវត្តស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ លោក…
រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ាង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែង អំពាវនាវមន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតនៃប្រទេសកម្ពុជា ព្រមទាំងពិភពលោកទាំងមូលគ្មានការរីករាលដាលនៃជំងឺនេះបន្តទៅទៀត។ ការអំពាវនាវរបស់លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវារបេងពិភពលោក ២៤ មីនា ២០២៦ ក្រោមប្រធានបទ «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេងបាន៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលរៀបចំដោយ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅព្រឹកថ្ងៃអង្គារ ទី២៤…
ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុក អាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សុខសន្តិភាព និងសុវត្ថិភាពមានតួនាទីស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលនាំឱ្យក្រសួងមហាផ្ទៃដាក់ចុះនូវគោលនយោបាយជាតិស្តីពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមានគោលដៅក្នុងការធានានូវសុវត្ថិភាព និងធានានូវការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ដែលជាកាគាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នាទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដឹកនាំដោយលោក អ៊ួច ភា រដ្ឋលេខាធិការ…
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា កម្ពុជានិងឡាវ គឺជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច។ សម្តេចតេជោ បានលើកឡើងបែបនេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសបានអនុញ្ញាតឱ្យ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួប និងប្រគល់សារតាំង។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងឱកាសនោះ…
លោកបណ្ឌិត ម៉ុង ឫទ្ធី លើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាទំនើប គ្រប់គ្រងសុខភាពសត្វ និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្ពោះទៅរកផលិតកម្មមានគុណភាព
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ទទួលបន្ទុកផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាទំនើប គ្រប់គ្រងសុខភាពសត្វ និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្ពោះទៅរកផលិតកម្មមានគុណភាព។ ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការពង្រឹងផលិតកម្មសត្វដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ …