(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពីការកាត់បន្ថយរយៈពេល នៃការផ្តល់សេវាសាធារណៈ មិនលើសពី៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី៧ថ្ងៃ សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតបទាន់ពេល ដោយអាចប្រើរយៈពេលរង់ចាំចាប់ពី៣ ទៅ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក.ប.ទ. បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់ តែឆាប់រហ័ស…
Author: khmerangkor
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ។ ពិធីនេះបានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរក្រសួងព័ត៌មានទូទៅទាំងរាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន២ ៥០០នាក់។…
កងកម្លាំងកងទ័ពជើងគោកឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់សមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II)
(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II) គណៈប្រតិភូ និងកងកម្លាំងនៃកងទ័ពជើងគោកឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ពីព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលចូលរួមសមយុទ្ធ CINBAX II កងកម្លាំងនៃប្រទេសទាំងពីរ បានអនុវត្តសកម្មភាពហ្វឹកហ្វឺនរួមជាច្រើន ដោយផ្តោតលើការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។ សមយុទ្ធ CINBAX II បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌា…
សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅយប់នេះ បានប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «មានបងប្អូនអ្នកចិត្តបុណ្យជាច្រើនបានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិចខ្ញុំរកឃើញអ្នកជំងឺនេះហើយ តាមរយៈ ឯកឧត្តម សេង ទៀង។ ចាប់ពីពេលនេះទៅខ្ញុំទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ថ្ងៃស្អែក ឯកឧត្តម សេង ទៀង…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន សំដៅរួមគ្នារកដំណោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្តាប់របាយការណ៍…
លោក ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ (ស្រី ២៩៣នាក់) ក្នុងចំណោមសិស្ស-និស្សិត សរុប ២ ៧២៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។ ក្នុងកម្មវិធីដែលមានអ្នកចូលរួមជិត ១ ៥០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភីនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈរបស់វិទ្យាស្ថានដែលបានបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់។…
សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងមានប្រសាសន៍ថា មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ មន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រមទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រគល់ម៉ូតូចំនួន ១០គ្រឿង ជូនមន្ត្រីក្រសួងព័ត៌មាន ដើម្បីបំពេញការងារភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ
(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចុះបំពេញកិច្ចការងារឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញប្រគល់នូវម៉ូតូថ្មីប្រភេទ Honda Dream ចំនួន ១០គ្រឿង ជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានទាំង ៤ចំណុះឱ្យក្រសួងព័ត៌មាន ដើម្បីប្រើប្រាស់សម្រាប់បំពេញការងារប្រចាំថ្ងៃ និងជាការលើកទឹកចិត្តដល់មន្ត្រីរាជការ ក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់ម៉ូតូជូនមន្ត្រីរាជការ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្នុងការគាំទ្រ និងសម្រួលដល់ការបំពេញការងាររបស់មន្ត្រីឱ្យកាន់តែមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព…
អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់! កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យចំនួន៥នាក់
(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន៥នាក់ដែលរួមមាន ជិះម៉ូតូ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅតាមបណ្តាយផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិកាប់ទូក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ដោយយោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ម្នាក់មានឈ្មោះ យ៉ុង ឡេង ភេទ ប្រុស អាយុ២០ឆ្នាំ ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៣:២៦នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើកម្មភាពកាន់កាំបិតផ្កាក់ដេញកាប់ មកលេីក្រុមរបស់គាត់…
កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកក៏បានគូសបញ្ជាក់បន្ថែមថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ លោកក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា…