សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចព្រមទទួលស្តាប់ទាំងអស់ រាល់ការវិភាគ និងការឱ្យយោបល់ពីសំណាក់អ្នកវិភាគ និងបញ្ញាវន្តទាំងនៅក្រៅប្រទេស និងក្នុងប្រទេស ដែលមិនចាំបាច់ទាល់តែស្របនោះទេ ដែលចង់ជួយជាគំនិត ជាយោបល់ទៅលើប្រធានបទមួយចំនួនដែលចាប់អារម្មណ៍ តែយ៉ាងណារាល់ការវិភាគ និងឱ្យយោបល់ ត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ កុំវិភាគបែបស៊ីអារម្មណ៍។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង ១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ សម្តេចមហាបវរធិបតី…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌សន្ទនា ជាវប្បធម៌ដែលបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីដើមមក តែត្រូវមានភាពស្មោះត្រង់

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វប្បធម៌សន្ទនា ជាវប្បធម៌ដែលគណបក្សប្រជាជនកម្ពុជាប្រកាន់យកតាំងពីដើមមក តែការសន្ទនាត្រូវមានភាពស្មោះត្រង់។ បើតាមប្រសាសន៍សម្តេច សូមកុំប្រកាន់យកវប្បធម៌សន្ទនា នៅតែរាជធានីភ្នំពេញ លុះដល់ប្រទេសបារាំង ប្រកាន់វប្បធម៌ជេរប្រមាថ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិ…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សេវាព្យាបាលជំងឺដោយឥតគិតថ្លៃ រួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា និងក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជាផងដែរ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវចេះគិតថា «អ្វីគួរសួរ និងអ្វីគួរផ្សព្វផ្សាយជាសាធារណៈ»

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន បង្កើនការគិតពិចារណា និងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ មុននឹងសួរសំណួរ ឬយកខ្លឹមសារព័ត៌មានពីការសម្ភាសទៅផ្សព្វផ្សាយជាសាធារណៈ ដោយត្រូវផ្តោតលើភាពត្រឹមត្រូវ បរិបទ សិទ្ធិរបស់បុគ្គល និងផលប្រយោជន៍សាធារណៈ។ ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួង។ ក្នុងឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា…

រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC និងChevrolet នៅកម្ពុជា ត្រូវបានសាងសង់រួចរាល់ និងកំពុងដំណើរការ

(ភ្នំពេញ)៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC និង Chevrolet នៅកម្ពុជា ត្រូវបានសាងសង់រួចរាល់ និងកំពុងដំណើរការ។ រោងចក្រនេះ មានទីតាំងលើទឹកដីខេត្តកំពង់ឆ្នាំង ហើយអាចផ្តល់ការងារបាន ២៥០កន្លែង។ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការផ្ទេរចំណេះដឹង និងជំនាញ ជាការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានានិរន្តរភាពស្ថាប័ន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ គឺជាការបន្តវេនដ៏សំខាន់ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាថាអ្នកបន្តវេនអាចរៀនសូត្រ និងសាងបន្ថែមលើសមិទ្ធផលដែលមានស្រាប់ ដោយមិនចាំបាច់ចាប់ផ្តើមពី «ចំណុចសូន្យ» ឡើងវិញនោះទេ។ ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការឆ្ពោះទៅឆ្នាំ២០២៨ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្វីដែលត្រូវយកចិត្តទុកដាក់ គឺការអនុវត្តការងារគ្រប់ផ្នែកត្រូវមានរបាយការណ៍ ឯកសារ ផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ដើម្បីបង្កើតជាមូលដ្ឋានឯកសារសម្រាប់…

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជាជនភៀសសឹក និងអតីតយុទ្ធជន ១,០៦២គ្រួសារ នៃខេត្ដឧត្ដរមានជ័យ

(ឧត្ដរមានជ័យ)៖ ក្រោមព្រះរាជហឬទ័យយកចិត្តទុក្ខដាក់ដោយមិនរំលង ពីសុខទុក្ខរបស់ប្រជានុរាស្ដ្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យថវិកា ចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមទុក្ខជាមុនសម្រាប់ទុកចាត់ចែងជួយដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត តាមរយៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌

(កំពត)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោង យិន ផារ៉ាដាយ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនរថយន្ត GAC ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា TH Automotive Manufacturing Co., Ltd.…

សម្តេចតេជោ ហ៊ុន សែន ទម្លាយរូបភាពជួបជាមួយលោក កឹម សុខា ភរិយា និងកូនស្រី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទម្លាយរូបភាពជាច្រើនសន្លឹកនៃជំនួបរវាងសម្តេច ជាមួយលោក កឹម សុខា ភរិយា និងកូនស្រី នៅភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់លើ Channel CoolApp ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។…