(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលចៅទី២៣ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកូនស្រីរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវជាភរិយា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ខ្ញុំបានវាយកូនគោលយ៉ាងល្អ រហូតយកឈ្នះគូប្រកួតបានយ៉ាងច្រើន។ លុះដល់ពេលល្ងាច ខ្ញុំបានមកមន្ទីរពេទ្យដើម្បីបីចៅស្រីទី២៣ ដែលទើបសម្រាលនៅម៉ោង ១៣៖៣១នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ នេះជាទម្លាប់របស់ខ្ញុំ ស្ទើរតែគ្រប់ចៅទាំងអស់…
Category: ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៨ខ្នង ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនពលី រស់នៅក្នុងខេត្តសៀមរាប
(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៨ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនពលី រស់នៅក្នុងខេត្តសៀមរាប។ ក្នុងឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសៅបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន…
សម្តេចក្រឡាហោម ស ខេង៖ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល តែងតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកំណត់ និងរៀបចំនូវការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែង នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នៅស្នាក់ការគណបក្សស្រុកព្រះស្តេច ខេត្តព្រៃវែង។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ហ៊ី ប៉ាវី ប្រធានក្រុមការងារគណបក្សចុះ…
លោក ហ៊ុន ម៉ានី៖ សង្គមមួយអាចរីកចម្រើនទៅបានត្រូវការចាំបាច់ក្នុងការអប់រំ និងបណ្ដុះស្មារតីប្រជាជនវ័យក្មេង ឱ្យចេះគោរព និងឱ្យតម្លៃនូវអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនឆ្លងកាត់
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សង្គមមួយអាចរីកចម្រើនទៅបានត្រូវការចាំបាច់ក្នុងការអប់រំ និងបណ្ដុះស្មារតីប្រជាជនវ័យក្មេង ឱ្យចេះគោរព និងឱ្យតម្លៃនូវអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនឆ្លងកាត់។ លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ នាឱកាសនោះ លោក ហ៊ុន ម៉ានី…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ជនភៀសសឹកខ្មែរ ជាមុខមាត់មនុស្សធម៌របស់ថៃ, ជាការអំពាវនាវរកយុត្តិធម៌ និងសន្តិភាពពិតប្រាកដ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា បញ្ហាព្រំដែនកម្ពុជាថៃ មិនមែនជារឿងតែបង្គោលព្រំដែន ខ្សែបន្ទាត់លើផែនទី ឬអធិបតេយ្យភាពទឹកដីតែប៉ុណ្ណោះទេ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅពីក្រោយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ ដែលកម្ពុជាចាត់ទុកថា ត្រូវបានធ្វើឱ្យកាន់តែស្មុគស្មាញ ដោយការប្រើប្រាស់ផែនទីដែលគូ សដោយឯកតោភាគី និងការអះអាងទឹកដីដែលមិនស្របនឹងមូលដ្ឋានច្បាប់ និងឯកសារព្រំដែនដែលបន្សល់ទុក ពីសម័យអាណានិគម និងដែលកម្ពុជាទទួលស្គាល់, មានជីវិតមនុស្ស ផ្ទះសម្បែង ដីស្រែ សាលារៀន វត្តអារាម មណ្ឌលសុខភាព…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នងដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីជាការតបស្នងចំពោះពលីកម្មក្នុងបុព្វហេតុការពារទឹកដី
(កំពង់ស្ពឺ)៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នងដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ដើម្បីជាការតបស្នងចំពោះពលីកម្មក្នុងបុព្វហេតុការពារទឹកដី។ នាឳកាសនោះលោកជំទាវបណ្ឌិត បានថ្លែងថា «នាងខ្ញុំបានមកប្រគល់ ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយរបស់ សម្តេចធិបតី និងរូបនាងខ្ញុំ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីជាការតបស្នងចំពោះពលីកម្មក្នុងបុព្វហេតុការពារទឹកដី ហើយក៏ជាការបន្តគិតគូរដល់ក្រុមគ្រួសារវីរកងទ័ពពលី»។ ក្រៅពីពាក្យសំណេះសំណាលសួរសុខទុក្ខដោយក្តីបារម្ភគិតគូរ លោកជំទាវបណ្ឌិតក៏បានជូនបន្ថែមនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់ រួមទាំងស្បៀងអាហារជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពផងដែរ៕
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា ក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
(កំពង់ឆ្នាំង)៖ ក្រសួងព័ត៌មាន បានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារយុទ្ធនាការដឹកនាំដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។ កម្មវិធីយុទ្ធនាការនេះត្រូវបានសម្របសម្រួលរៀបចំឡើងដោយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរដែនដីខេត្ត-ស្រុក មន្ទីរអប់រំ យុវជន…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់អក្ខរកម្មឌីជីថល និង AI
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ដឹកនាំដោយលោក Kim Do-hyung (គីម ដូយ៉ុង) ប្រធានក្រុមប្រឹក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ ជំនួបនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ភាគីទាំងពីរបានផ្តោតលើលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ។ ខ្លឹមសារសំខាន់នៃការពិភាក្សាគឺការលើកកម្ពស់អក្ខរកម្មឌីជីថល និងការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (AI) ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងយុគសម័យបច្ចេកវិទ្យា។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា…
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់នាយកសាកលវិទ្យាល័យការបរទេសចិននៅកម្ពុជា ជាផ្នែកនៃការលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទេសចិន មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺជាផ្នែកមួយក្នុងការលើកកម្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអប់រំផ្នែកសីលធម៌ និងគុណធម៌ គឺមានសារៈសំខាន់ណាស់សម្រាប់សង្គម ព្រោះវាជាមូលដ្ឋានសម្រាប់ការរស់នៅ ការប្រកបវិជ្ជាជីវៈ និងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងភាពស្មោះត្រង់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារ្យរិនីទូទាំងប្រទេសលើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សីលធមនិងគុណធម៌ បង្កើតការទទួលខុសត្រូវនិងភាពស្មោះត្រង់ តម្លៃធំណាស់មិនថា…