(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់រូបសំណាក «មេទ័ពសំរឹទ្ធ» ដែលបានរៀបចំឡើងនៅមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សូមបញ្ជាក់ថា អំពីប្រវត្តិសាវតារទាក់ទងនឹងមេទ័ពសំរឹទ្ធ និងខេត្តស្វាយរៀង…
Category: ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាង, ថៃត្រូវវិលមករកច្បាប់ មិនមែនប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនឡើយ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនអាចដោះស្រាយដោយប្រើប្រាស់កម្លាំងយោធា ការដាក់ទូកុងតឺន័រ រាយលួសបន្លាបិទផ្លូវ បិទភូមិប្រជាពលរដ្ឋ ការជីកលេណដ្ឋានយោធា សាងសង់ផ្លូវ ដាក់ទង់ជាតិ កម្ទេចសំណង់ និងផ្ទះសម្បែងរបស់ជនភៀសសឹក ឬបង្កើតស្ថានភាពថ្មី (fait accompli) នៅលើដីដោយឯកតោភាគីបានឡើយ។ សកម្មភាពទាំងនេះមិនអាចគូសខ្សែព្រំដែនថ្មី មិនអាចផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយ និងមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងឱ្យទៅជាសិទ្ធិស្របច្បាប់លើទឹកដីបានទេ។ កាន់តែបង្កើត fait accompli មិនមែនកាន់តែបង្កើតអធិបតេយ្យភាពទេ។…
លោកវរសេនីយ៍ទោ លឿម បូរ៉ា ត្រូវបានប្រកាសតែងតាំងជានាយការិយាល័យ ជំនួសលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ដែលបានតែងតាំងជាស្នងការខេត្តមណ្ឌលគិរី
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ លឿម បូរ៉ា ត្រូវបានប្រកាសតែងតាំងជាផ្លូវការជានាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការតែងតាំងនេះធ្វើឡើងដើម្បីជំនួស លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី។ ពិធីប្រកាសកែសម្រួលផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិចំនួន៩៦រូបនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ជួន…
លោក ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រ ឈប់ចាញ់បោកការភូតកុហក
(ភ្នំពេញ)៖ «កាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើន ជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ»។ នេះជាការកត់សម្គាល់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកការផ្លាស់ប្តូរទស្សនៈរបស់ពលរដ្ឋខ្មែរឯនាយសមុទ្រចំពោះប្រទេសកំណើតរបស់ខ្លួនថា ជាឧទាហរណ៍មួយដែលបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។ តាមរយៈឧទាហរណ៍នេះ លោក ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន…
ជំនួបជាមួយទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ផ្ដល់ទស្សនៈ៣សំខាន់ ដើម្បីជំរុញទំនាក់ទំនង រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។ បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា, ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរ ចំពោះលោក…
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជាការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈរុស្ស៊ីបង្ហាញបំណងអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីវិញ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក អ៊ីហ្គ័រ រ៉ូឌិនកូ (Igor Rudenko) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី មកកាន់កម្ពុជា នាពេលនេះ គឺជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។ បើតាម លោក ជាធិរិទ្ធ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនៅវិមានសាមគ្គីភាព នៅថ្ងៃទី២៤…
ACU និងទូតចិននៅកម្ពុជា ប្ដេជ្ញាចិត្តរួមគ្នាការពារវិនិយោគចិនស្របច្បាប់នៅកម្ពុជា សំដៅពង្រឹងទំនុកចិត្តពាណិជ្ជកម្ម
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរួមគ្នាដើម្បីការពារវិនិយោគិនចិនស្របច្បាប់នៅប្រទេសកម្ពុជា សំដៅជួយពង្រឹងទំនុកចិត្តពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ការបញ្ជាក់អំពីការប្ដេជ្ញាចិត្តរួមគ្នារវាងទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង និងលោកឯកអគ្គរដ្ឋទូត ធ្វើឡើងក្នុងពិធីប្រគល់ និងទទួលប្រព័ន្ធកុំព្យូទ័រសមត្ថភាពខ្ពស់ ដែលស្ថានទូតចិនប្រគល់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបម្រើដល់ការបំពេញការងារប្រចាំថ្ងៃ។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងដោយចាត់ទុកបរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ ស្អាតស្អំ…
កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, លោកអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី ក្នុងការស្តារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ…
កសិករស្រុកចិត្របុរី ទទួលបានកូនភ្លោះ៣, ជាគ្រួសារទី៤៤១ ទទួលបានអំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
(ក្រចេះ)៖ គ្រួសារកសិករក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ទទួលបានកូនភ្លោះ៣ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ហើយជាគ្រួសារទី៤៤១ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ អំណោយសប្បុរសធម៌របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីនៅលំនៅឋានស្ថិតនៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី…