(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត និងសូមបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារខ្លួនតាមគ្រប់មធ្យោបាយ ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខំប្រឹងប្រែងកសាង ការពារ…
Category: ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរ និងចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់នេះជាមួយបងប្អូនជនរួមជាតិទាំងអស់ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ស្របតាមលមានគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ដូនតាដ៏ល្អផូរផង់នៃយើង។ ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបាននិងកំពុងបន្តយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ការឯកភាពជាតិ…
ក្រសួងការងារ៖ ប្រទេសកម្ពុជានៅមានឱកាសការងារជាង ៩ម៉ឺនកន្លែង ដែលកំពុងតែនៅសល់រងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ
(ភ្នំពេញ)៖ ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្ត ដែលកំពុងរងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,២៣៤ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។…
នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំ«នគរសង្រ្កាន» នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ និងចូលរួមចំណែកក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុក ក្នុងស្មារតីបន្តថែរក្សា ការពារឱ្យបានគង់វង្ស។ លើសពីនេះទៅទៀតកម្មវិធីនេះ រៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ។ បន្ថែមពីនេះការរៀបចំកម្មវិធីនេះឡើង បន្តរួបរួមគ្នាជាធ្លង់មួយបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងកម្លាំងជួរមុខ ដោយថវិកាដែលទទួលបានពីលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់នឹងបរិច្ចាគជូនទៅបងប្អូនភៀសសឹក និងវីរកងកម្លាំងជួរមុខ។ លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍នគរសង្រ្កាន្ត…
ពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ បានរៀបចំនៅប្រទេសបារាំង
(ប៉ារីស)៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង សហការជាមួយអាជ្ញាធរទីក្រុង Lognes និងសមាគមន៍យុវជនខ្មែរនៅបារាំង នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ យ៉ាងអធិកអធម នៅសាល Citoyen ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋានបារាំង តំណាងរាស្ត្រ និងសហគមន៍ខ្មែរ ក្រោមអធិបតីភាព លោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសបារាំង និងវត្តមានឥស្សរជនសំខាន់ៗ រួមមាន លោក…
នាយឧត្តមសេនីយ៍ សៅ សុខា រៀបចំដឹកនាំពិធីបង្សុកូលនៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦
(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ និងដើម្បីឧទ្ទិសកុសលជូនដល់វីរកងទ័ព វីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំដឹកនាំធ្វើពិធីបង្សុកូល នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦ នៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការចូលរួមពីសំណាក់លោក ប៉ែន…
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រ និងជំរុញការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Laurent MESMANN ប្រធានគម្រោងសហប្រតិបត្តិការបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើរបៀបវារៈសំខាន់ៗមួយចំនួន។ ក្នុងឱកាសនៃជំនួបនេះ តំណាងគម្រោងសហប្រតិបត្តិការបារាំង បានលើកយករបៀបវារៈសំខាន់ៗមកជម្រាបជូន និងពិភាក្សា រួមមាន៖ *ការគោរពអញ្ជើញក្នុងកម្មវិធីការពារនិក្ខេបបទបណ្ឌិត៖ លោក…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឳកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។ នាឳកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានថ្លែងថា «ថ្ងៃនេះ នាងខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែងព្រោះបានជួប សាកសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនលោកតា លោកអ៊ំ លោកពូ ដែលជាសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា…
ជនបរទេស៤៩នាក់ ដែលត្រូវបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅកាន់ទីស្នាក់ការត្រៀមបណ្តេញចេញ
(ព្រះសីហនុ)៖ ជនបរទេសចំនួន ៤៩នាក់ ដែលត្រូវបានបង្ក្រាបពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅកាន់ទីស្នាក់ការត្រៀមបណ្តេញចេញ។ ប្រតិបត្តិការនេះបង្ក្រាបជនបរទេសនេះដោយអនុវត្តន៍បទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ កាលនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង…
កាដូឆ្នាំថ្មី! អគ្គិសនីកម្ពុជាភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥គីឡូវ៉ុលប្រវែង ៤.៤គីឡូម៉ែត្រ ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម និងដាក់ឱ្យដំណើការរួចរាល់ហើយ !
(ព្រះសីហនុ)៖ ដើម្បីជួយសំរួលជីវភាពដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជាបណ្តាកោះជាដើម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរ៉ែ និថាមពល ព្រមទាំងអគ្គិសនីកម្ពុជា សាងសង់ភ្ជាប់បណ្ដាញអគ្គិសនីទៅកាន់បណ្ដាកោះ នៅខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្ដីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទទួលបានការណែនាំនេះ អគ្គិសនីកម្ពុជាបានអនុវត្តការងារតាំងពីពាក់កណ្តាលឆ្នាំ ឆ្នាំ២០២៥ ហើយបានបញ្ចប់ដាក់ឱ្យដំណើការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ដោយបានភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥ គីឡូវ៉ុល ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹមមុនគេ។ …