(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»។ ប្រធានបទដ៏សំខាន់មួយនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន…
Category: ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បទឈប់បាញ់មានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា បទឈប់បាញ់មានន័យថា គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបាន ឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។ នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ…
ក្រុមការងារក្រសួងសុខាភិបាល ចុះវាយតម្លៃសុខភាពផ្លូវចិត្តជនជាប់ឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ពន្ធនាគារខេត្តត្បូងឃ្មុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវក្រុមការងារនាយកដ្ឋានសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល។ ដំណើរទស្សនកិច្ចនេះ ត្រូវបានសម្របសម្រួលដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ចេងលី ប៊ុនទី អនុប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា រួមជាមួយអង្គការ ស៊ី អារ អេស (CRS)។ ក្រុមការងារជំនាញនេះ បានបើកកិច្ចប្រជុំពិភាក្សាសំណេះសំណាល និងបន្តចុះអនុវត្តការងារស្រាវជ្រាវ និងវាយតម្លៃស៊ីជម្រៅអំពីស្ថានភាពសុខភាពផ្លូវចិត្តរបស់ជនជាប់ឃុំទាំងអស់នៅក្នុងពន្ធនាគារ។ សកម្មភាពដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។…
មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ប្រមាណ២៧រូប ដែលបំពេញការងារបម្រើពលរដ្ឋបានល្អ ទទួលបានគ្រឿងឥស្សរិយយស និងមេដាយការងារពីរដ្ឋាភិបាល
(ភ្នំពេញ)៖ មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ប្រមាណ២៧រូប មកពីបណ្តារាជធានី-ខេត្តនានាដែលបំពេញការងារបម្រើពលរដ្ឋបានល្អ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវបានរដ្ឋាភិបាលបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ។ ពិធីបំពាក់បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបំពាក់ដោយលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ។ ការបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ គឺជាការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង…
អ្នកនាំពាក្យបញ្ជាក់ពីចេតនា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ពង្រឹងចារកម្មក្ដោបមុខសញ្ញាគ្រឿងញៀន ឱ្យដូចតាមដានក្រុមប្រឆាំងក្រៅច្បាប់!
(ភ្នំពេញ)៖ លោក រ៉េន រតនៈ អ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញមកបញ្ជាក់ថា ប្រសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលណែនាំកម្លាំងសមត្ថកិច្ចប្រើជំនាញចារកម្ម តាមដានក្រុមជួញដូរគ្រឿងញៀន ឱ្យដូចចារកម្មតាមដានសកម្មជនប្រឆាំងក្រៅច្បាប់ គឺមិនមែនជាការរំលោភសិទ្ធិបុគ្គលឯកជនរបស់ប្រជាពលរដ្ឋទូទៅ ឬជាចេតនារំលោភសិទ្ធិនយោបាយរបស់បុគ្គល ឬសកម្មជននយោបាយណាមួយនោះឡើយ។ តាមបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក…
លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អគ្គលេខា នៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាដើរតួជាស្ពានផ្សាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីបំពេញបន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំពង្រឹងវិបុលភាព និងធានាអនាគតប្រទេសជាតិ។ លោក ហ៊ុន ម៉ានី បានថលែងបែបនេះ ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់…
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅផ្សាររាត្រីមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ។ វត្តមានដ៏ភ្ញាក់ផ្អើលរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានធ្វើឲ្យមហាជន ជាពិសេសយុវជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសម្រុកសុំថតរូបជាមួយសម្តេចដោយទឹកមុខរីករាយ។ ការចុះពិនិត្យ និងដើរកម្សាន្តនៅទីសាធារណៈបែបនេះ បានបង្ហាញពីភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកបរបររបស់អាជីវករផងដែរ។ ជាមួយទឹកមុខញញឹមរាក់ទាក់របស់សម្តេចធិបតី បានធ្វើឲ្យបរិយាកាសនៅផ្សាររាត្រីកាន់តែមានភាពរស់រវើក និងកក់ក្តៅ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ Bradley Smith មេបញ្ជាការទទួលបន្ទុកផ្នែកផ្គត់ផ្គង់លម្ហសមុទ្រ នៃកងទ័ពជើងទឹកអូស្ត្រាលី។ គួរជម្រាបថា តបតាមការអញ្ជើញរបស់លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ…
ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបាន រៀបចំពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃ និងបង្ហាញពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងអាណត្តិទី៥ នៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាតួនាទីក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការពង្រឹងអភិបាលកិច្ចមូលដ្ឋាន។ ពិធីសន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងសមាជិក សមាជិកាដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ សរុបជិត ១.៦០០ នាក់…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី
(រតនគិរី)៖ លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាននាំយកថវិកាចំនួន៤០លានរៀល ជាការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពវីរកងទ័ព នាយឯក តុន រកា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនដែលមានទីលំនៅដ្ឋាន នៅស្រុកតាវែង ខេត្តរតនគិរី។ ពិធីប្រគល់ ថវិកាខាងលើបានធ្វើឡើងនៅ សាលប្រជុំ(VIP)សាលាខេត្ត នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោកអភិបាលខេត្ត…