សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន់ សេងយៀត អំពាវនាវដល់ញាតិញោមប្រើប្រាស់បណ្តាញសង្គម ត្រូវនិយាយពាក្យសម្តីឱ្យបានសមរម្យ កុំជេរបញ្ចោរគ្នា

(បាត់ដំបង)៖ ក្នុងឱកាសនិមន្តសម្ដែងធម្មទេសនា ក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងសហការីគណខេត្តបាត់ដំបង សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម បានអំពាវនាវដល់ញាតិញោមប្រើប្រាស់បណ្តាញសង្គម ត្រូវនិយាយពាក្យសម្តីឱ្យបានសមរម្យ កុំជេរបញ្ចោរគ្នា៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរជូនចំពោះ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ឯកឧត្តម ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ សារលិខិតជូនពរ មានខ្លឹមសារដូចតទៅ៖ «ក្នុងឱកាសអភិមង្គលនៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ដែលនឹងឈានចូលមក ដល់នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារពាក់កណ្តាលអាណត្តិ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងពិភាក្សារៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨។ កិច្ចប្រជុំនេះមានគោលបំណងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។ កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ រៀបចំឡើងដោយគណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។ វត្តមានអ្នកចូលរួមប្រមាណជិត ៥០០នាក់ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់…

លោក សារិន វណ្ណា បង្ហាញឯកសារជំនួយស្មារតីជុំវិញសមត្ថកិច្ចអភិបាលរាជធានីខេត្ត ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម ការគ្រប់គ្រងអាងទន្លេ និងដីចំណីមាត់ច្រាំង

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានបង្ហាញឡើងវិញនូវឯកសារជំនួយស្មារតី ស្តីពីសមត្ថកិច្ចអភិបាលរាជធានី ខេត្ត ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម ការគ្រប់គ្រងអាងទន្លេ និងដីចំណីមាត់ច្រាំង។ ជាមួយនឹងការបង្ហាញឯកសារនេះលោកបញ្ជាក់ថា ប្រធានគណៈកម្មការរដ្ឋបាល ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ (អនុក្រឹត៤៦) និងប្រធានគណៈកម្មការរៀបចំដែនដី នគរូបនីយកម្ម និងទីប្រជុំជន (អនុក្រឹត៤២) បានប្រជុំកាត់ចំណីដីសាធារណៈរបស់រដ្ឋ លើសពីសមត្ថកិច្ចដោយគោរពតាមបទដ្ឋានថ្នាក់ជាតិកំណត់។ តាមរយៈបណ្តាញសង្គម ក្រៅពីបានបង្ហាញនូវនូវឯកសារជំនួយស្មារតីនេះហើយ លោក សារិន វណ្ណា ក៏បានបញ្ជាក់ដែរថា…

លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធ និងដាក់ចេញផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២៧ នៅខេត្តក្រចេះ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកណៈបញ្ជាការយុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំអំពីការកែសម្រួល បែងចែកភារកិច្ច និងចាត់តាំងបន្ថែមក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុង ស្រុក ផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២៧ សម្រាប់ខេត្តក្រចេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការកែសម្រួល បែងចែកភារកិច្ច…

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះក្នុងខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតពេល ជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន។ វីដេអូសំណេះសំណាល ដែលសម្តេចបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែសីហា សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ក្រៅពីការរៀបចំកែលម្អហេត្ថារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹងនិងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ…

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ សេចក្តីណែនាំនេះធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌សង្គម ការលើកកម្ពស់តម្លៃ និងការការពារសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ក្នុងន័យនេះ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី

(ព្រៃវែង-ស្វាយរៀង)៖ ដោយមានការគិតគូរជាបន្តបន្ទាប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង។ ផងដែរនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ

(ភ្នំពេញ)៖ លោក Elbridge Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិក បានបង្ហាញការស្វាគមន៍ និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ។ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិក ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់របស់លោកមកកាន់ប្រទេសកម្ពុជា។ លើបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានគូសរំលេចថា ក្នុងជំនួបនោះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលអាមេរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់កន្លងមក និង…

លោក ឃួង ស្រេង៖ កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យបានជាដាច់ខាត

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យបានដាច់ខាត និងត្រូវនិយាយឱ្យបានពិរោះពីសារ មានវិជ្ជាជីវៈជាមួយពលរដ្ឋ។ លោកបញ្ជាក់ថា បើទោះបី តាមប៉ុស្តិ៍ មានមន្ត្រីប៉ូលីសតិច ឬច្រើន តែដាច់ខាតត្រូវតែធានាសន្តិសុខ សុវត្ថិភាពឱ្យបាន មិនត្រូវផ្តេកផ្តួលទៅតាមកម្លាំងនោះទេ ហើយបើត្រូវការកម្លាំងត្រូវស្នើមកអធិការដ្ឋាន។ លោក ឃួង ស្រេង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ…