(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងគណៈប្រតិភូ លើការអនុវត្ត «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០» នារសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ នាឱកាសនោះ…
Author: khmerangkor
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងបញ្ជាក់អំពីវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ
(ព្រះវិហារ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សម្តេចបានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ តាមបណ្តាញសង្គម សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន…
ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត ដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំងនោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។ នៅយប់ថ្ងៃទី៣០ ខែមករា ក្រសួងការងារ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៧,៣៦១កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ។ ក្រសួងការងារ បានឱ្យដឹងបន្តថា ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម។…
កម្លាំងនគរបាលរាជធានីភ្នំពេញ តាមឃាត់ក្មេងទំនើង១១នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មកអប់រំណែនាំ និងធ្វើកិច្ចសន្យា, ម៉ូតូត្រូវដកហូតរក្សាទុករយៈពេល៣ខែ
(ភ្នំពេញ)៖ ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំស្រាវជ្រាវ ដោយឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ក្មេងទំនើង ចំនួន ១១នាក់ និងម៉ូតូចំនួន…
ក្រសួងការងារ, សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង ប្រទេសអូស្រ្តាលី សហការគ្នាបើកផ្លូវឱ្យសិស្សហាត់ការកម្ពុជា ទទួលបានការបណ្តុះបណ្តាល តាមស្តង់ដាអន្តរជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ គោលបំណងដ៏សំខាន់នៃ MOU នេះគឺដើម្បីបង្កើតកិច្ចសហការលើការបណ្តុះបណ្តាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្តែងតាមស្តង់ដាអូស្រ្តាលី។…
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម
(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលតាមរយៈរបាយការណ៍ដែលលើកឡើងដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផលការងារធំៗ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅ ជាមួយនឹងទិសដៅការងារ ច្បាស់លាស់ប្រកបដោយទស្សនវិស័យមុតស្រួចសម្រាប់ឆ្នាំ២០២៦ខាងមុខផងដែរ។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត…
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យកូរ៉េខាងត្បូង ចែករំលែកព័ត៌មានទាក់ទងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូងនៅកម្ពុជា ប៉ុន្តែត្រូវបានចាប់ខ្លួននៅថៃ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើសូមឲ្យកូរ៉េខាងត្បូងផ្តល់ព័ត៌មានទាក់ទងទៅនឹងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។ ការស្នើរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាព នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់យ៉ាងដូច្នេះ «(សម្តេចតេជោ បានលើកឡើងថា)…
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់បន្ទាប់ពីដំណើរការរយៈពេល ៣ថ្ងៃ នៅច្រកអន្តរជាតិប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។…
ឧត្តមមន្ដ្រីអាស៊ានរបស់កម្ពុជា ចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន ត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅហ្វីលីពីន
(ភ្នំពេញ)៖ លោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន (SOM) ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា…
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត
(ភ្នំពេញ)៖ នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានសក្តានុពល។ ក្នុងជំនួបនោះ លោក ហេង សួរ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការតែងតាំងរបស់ ឯកឧត្តម Flavio…